ប្រវត្តិពាក្យថា "លុយ" របស់ខ្មែរ មានប្រភពមកពីណា?

ពាក្យថា "លុយ" បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត ន្យល់ថា ជានាមសព្ទ ដែលគេហៅសំដៅលើ លោហ:សណ្ឋានមូលតូចសំប៉ែត មានរូបភាព ឬត្រា និងអក្សរសម្គាល់ សម្រាប់ប្រើចាយជាជំនួសប្រាក់ នៅក្នុងកម្ពុជរដ្ឋកាលពីសម័យដើម ដែលមានតម្លៃ២សេន និង១សេន។ ប៉ុន្តែ នៅទសវត្សរ៍៥០ ឬ៦០ មានតែតម្លៃ១សេន និងកន្លះសេនប៉ុណ្ណោះ ហើយពាក្យថាលុយនេះ គឺគេហៅក្លាយមកពីពាក្យថា ល្វី (Louis) ដែលជាព្រះនាម នៃមហាក្សត្រិយ៍ ប្រទេសបារាំងសែស ក្នុងសម័យដើម។
លោកឌឹក គាម អ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធរឿង ភូមិតិរិច្ឆាន ដ៏ល្បីល្បាញ បានពណ៌នាក្នុងអត្ថបទស្រាវជ្រាវរបស់លោកស្តីអំពីលុយ(លុយនៅកម្ពុជា) ចុះផ្សាយនៅទស្សនាវដ្តីកម្ពុជ សុរិយា ទសវត្សរ៍៥០ថា តាមការប៉ាន់របស់លោក លុយនេះ ប្រហែលជាបុព្វបុរសខ្មែរ បានបង្កើតឡើងតាំងពីច្រើនជំនាន់ ច្រើនសម័យមកហើយ សម្រាប់ការចាយវាយផ្សេងៗ។ ប៉ុន្តែ ពុំ មានឯកសារណាបញ្ជាក់ច្បាស់លាស់។ លោកក៏បានលើកយកអំណះអំណាងរបស់ លោកជីវ តាក្វាន់ មកបង្ហាញផងដែរថា នៅសម័យក្រោយអង្គរ ខ្មែរធ្វើជំនួញពាណិជ្ជកម្មជាមួយចិន ដោយយកមាស ប្រាក់ ភ្លុក ក្រមួន ទៅដូរយកកំណាត់ សំពត់ហូល ព្រែ ពីអ្នកជំនួញចិន ព្រោះសម័យដើម ខ្មែរនិយមប្រើពាក្យថា ប្តូរ (ទិញ ឬដូរ) ដូចជា ដូរគោ ដូរក្របី ដូរដី ជាដើម។
លោកឌឹក គាម ក៏បានលើកយកការអះអាងរបស់លោក G.Groslier មកបង្ហាញផងដែរថា តាមការរកឃើញរបស់លោកG.Groslier នៅសតវត្សរ៍ទី១៣ ខ្មែរមិនទាន់បានបោះពុម្ពលុយ ចាយនៅឡើយ ព្រោះខ្មែរនិយមចាយវាយ ឬទិញវត្ថុ របស់របរអ្វីផ្សេងៗ តាមរយៈការប្តូរគ្នា តែលោក G,Groslier និងលោក R.Le May បញ្ជាក់ថា នៅសវត្សរ៍ទី១៦ ឬអំឡុងគ.ស ១៥៩៥ ព្រះបាទ សត្ថាទី១ បានបោះលុយមួយបែបជាកាក់(មាស ឬប្រាក់) សម្រាប់ចាយទៅហើយ។
លោកឌឹក គាម បញ្ជាក់ថា តាមរយៈការផ្ទៀងផ្ទាត់សករាជ នៃការផលិតលុយ ឬប្រាក់ស្លឹង គឺស្តេចកនទេ ដែលជាអ្នកផលិតលុយដំបូងគេនៅនគរខ្មែរនោះ ព្រោះស្តេចកន បានឡើងសោយរាជ និងបានបង្កើតប្រាក់ស្លឹង្គតាំងពីគ.ស ១៤៩៨ ដល់១៥០៥។ លោកឌឹក គាមបន្ត ថា នៅសម័យក្រោយមកទៀត ខ្មែរមានចាយលុយមួយបែបទៀត គឺលុយឆ្តោរ ឬមាសឆ្តោរ។ លុយ ឬមាសឆ្តោរ មានទម្ងន់ដូចប្រាក់ណែនដែរ តែមានចារជាអក្សរចិន ហើយការចាយវាយលុយ ឬមាសឆ្តោរ មានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ លុះពេលលុយឆ្តោរបាត់ទៅ មុនពេលខ្មែរបោះពុម្ពក្រដាសប្រាក់ចាយ ក៏មានមាសសន្លឹកមួយបែបទៀត មានទម្ងន់មួយតាអ៊ែល។
សម្តេចព្រះសង្ឃរាជជួន ណាត បានពន្យល់ក្នុងបទសម្ភាសនាទីអក្សរសាស្ត្រខ្មែរថា កាលពី ដើមខ្មែរយើងមិនទាន់មានប្រាក់ចាយទេ គឺចាយបៀ។ បៀ ជាឈ្មោះឬខ្យងសមុទ្រមួយប្រភេទ ដែលគេយកមក សម្គាល់ជាវត្ថុមានតម្លៃ តំណាងឲ្យលុយ ដើម្បីដូរទិញរបស់របរគ្នាទៅវិញទៅមក។ ពាក្យបៀនេះ ត្រូវបានយកមកប្រើរហូតសព្វថ្ងៃ ដូចជាពាក្យថាបៀវត្សរ៍ ដែលមានន័យថា ប្រាក់ ឬលុយ ឬរង្វាន់ប្រចាំឆ្នាំ។
ទាក់ទងនឹងប្រវត្តិលុយនេះដែរ កាលពីពេលថ្មីៗនេះ លោកបណ្ឌិត វង្ស សុធារ៉ា សាស្ត្រាចារ្យ ផ្នែកសិលាចារឹក បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកហាក់មិនទាន់ឯកភាពទាំងស្រុងថា ប្រាក់ស្លឹង ទើបតែត្រូវបានបង្កើតឡើងដោយស្តេចកន នៅសតវត្សរ៍ទី១៦ ឬទើបតែទទួលឥទ្ធិពលស៊ីលីង(Silling) ឯកត្តាលុយអង់គ្លេសនោះទេ ព្រោះការបង្កើយលុយ អាចមានតាំងពីសតវត្សរ៍ទី៩មក។
លោកបន្តថា យោងតាមសិលាចារឹកប្រាសាទព្រះគោឆ្នាំ៨៩១គ.ស គេឃើញពីការ រៀបរាប់តង្វាយ ចំពោះព្រះអម្ចាស់អញដ៏បរមេស្វរៈ(ព្រះបាទជយវម៌្មទី២) រៀងរាល់ថ្ងៃមានអង្ករ៤លិះ ភាជន៍មួយទម្ងន់៤ជញ្ជីង១៣តំលិង(សរុប៩៣តំលឹង)១បាទ (និង)១«ស្លិង» (និង) ក្អមមួយទម្ងន់១០ជញ្ជីង(២០០តំលឹង)។
ដូច្នេះ ជាការសន្និដ្ឋាន ការបង្កើតប្រាក់ស្លឹង អាចត្រូវបានព្រះមហាក្សត្រខ្មែរ បង្កើតឡើងតាំងពី សតវត្សរ៍ទី៩ មិនមែនទើបតែ សតវត្សរ៍ទី១៦ នៃស្តេចកននេះទេ។
ដោយឡែក សម្រាប់ការបោះពុម្ពក្រដាសប្រាក់វិញ លោកពៅ សារឿន សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានអធិប្បាយក្នុងសៀវភៅប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា របស់លោក ដែលអាចឲ្យគេសន្មត់បានថា ក្រដាសប្រាក់ខ្មែរ អាចទើបតែ បានបោះពុម្ពឲ្យចាយវាយជាផ្លូវការ នៅមុន កម្ពុជា ទទួលឯករាជ្យ ពីសម័យអាណានិគមន៍និយមបារាំងតែពីរឆ្នាំប៉ុណ្ណោះ គឺនៅឆ្នាំ១៩៥១ (កម្ពុជា ឯករាជ្យពីបារាំង១៩៥៣) រហូត ដល់ឆ្នាំ១៩៥៥ ដែលមានឈ្មោះថា ក្រដាសប្រាក់ឥណ្ឌូចិន(Indochina) ដោយបារាំងហៅថា ពីយ៉ាស្ទ្រ(Piastre) ខ្មែរហៅថារៀល ឡាវហៅថារៀល្ញ វៀតណាម ហៅថាដុង។ ប៉ុន្តែ ក្រៅពីបោះបុម្ពជាក្រដាសប្រាក់ ទាំងសម័យព្រះបាទនរោត្តម និងរហូតមកដល់សម័យ នរោត្តមសីហនុ ក៏គេនៅតែបោះពុម្ពប្រាក់កាក់ សម្រាប់ចាយផងដែរ។
គួររំលឹកថា ក្រដាសប្រាក់រៀលខ្មែរ ត្រូវបានលុបបំបាត់ចោលទាំងស្រុង នៅអំឡុងការគ្រប់គ្រងរបស់របបខ្មែរ ក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ទោះបីក្រដាសប្រាក់ជាច្រើន បានបោះពុម្ពរួចហើយក្តី ហើយក្រដាសប្រាក់រៀល ក៏ចាប់ផ្តើមបោះពុម្ពឲ្យមានជីវិតចាយវាយឡើងវិញ ពីដើមឆ្នាំ១៩៧៩ រហូតដល់សព្វថ្ងៃ។ ក្រដាស់ប្រាក់រៀល ដែលបោះពុម្ពឡើងអំឡុងក្រោយឆ្នាំ១៩៧៩ គេឃើញមានតម្លៃចាប់ពី១កាក់ ដល់៥០រៀល។ បច្ចុប្បន្ន កម្ពុជា មានក្រដាសប្រាក់រៀល មានតម្លៃចាប់ពី៥០រៀល(៥០) ដល់១សែនរៀល(១០.០០០០) ប៉ុន្តែ ក្រដាស៥០រៀល និង១សែនរៀល មិនសូវឃើញមានគេចរាចរណ៍នៅលើទីផ្សារញឹកញាប់នោះទេ។

Comments
Post a Comment