តើការប្រើម្រាមដៃទាំង១០សំពះគេខុសឫ. . . ?

#ម្រាមដៃរបស់យើងមានសារៈសំខាន់ណាស់ អាចប្រើបានច្រើនយ៉ាង៖ @អ្វីដែលសំខាន់ជាងនុះទៅទៀតគឺការលើកដៃសំពះគោរពអ្នកដទៃនិងឯង ។
 
#មានបុគ្គលមួយចំនួនតូចគេថាយើងជាមនុស្សអន់ថោកទាប ដើរសំពះគេមិនរើសមុខ មិនស្គាល់អ្នកធំអ្នកតូច ។

#ប៉ុន្តែសម្រាប់ខ្ញុំៗគិតថាអ្នកដែលថាឲ្យគេនុះវិញទេជាមនិស្សមិនស្គាល់គុណតម្លៃនៃការសំពះ និងការគោរពនៃជាតិជាមនុស្សដូចគ្នា ។
 


#ដូចពាក្យគេពោលថា៖ . ថោកអីនិងដៃ. . . ?ថ្លៃអីនិងមាត់. . . ? . ខ្ញុំនិងគោរពអ្នក ប្រសិនបើជាអ្នកគោរពខ្ញុំ . ខ្ញុំនិងផ្ដល់តម្លៃដល់អ្នក ប្រសិនបើជាអ្នកផ្ដល់តម្លៃដល់ខ្ញុំ . ខ្ញុំនិងជូនការស្រឡាញ់ទៅអ្នក បើអ្នកឲ្យក្ដីស្រឡាញ់មកខ្ញុំ . ខ្ញុំនិងស្មោះជាមួយអ្នក បើសិនជាអ្នកស្មោះនិងខ្ញុំ . ខ្ញុំនិងអាណិតអ្នក បើសិនជាអ្នកអាណិតខ្ញុំ ។


 


#សរុបសេចក្ដីមកវិញយើងឃើញថា ការលើកដៃសំពះគោរពចំពោះអ្នកដទៃគឺវាមានតម្លៃណាស់ ថ្ងៃនេះយើងលើកដៃគោរព ថ្វីត្បិតតែគេមិនបានលើកដៃគោរពយើងវិញក៏ដោយ ក៏គង់មានថ្ងៃណាមួយគេនិងគោរពយើង ។


 


#អ្វីដែលសំខាន់នុះត្រង់ថាតើការគោរពរបស់យើងនិងស្ថេរភាពដែរឫទេ. . . ? ប្រសិនបើជាការគោរពរបស់អ្នកថ្ងៃនេះគឺដើម្បីតែចង់បានលទ្ធផលនៃការគោរពពីគេមកវិញ នុះមិនឈ្មោះថាការគោរពដោយស្មោះត្រង់ទេ ។ ការគោរពដែលស្មោះត្រង់ គឺការគោរពមិនរំពឹងការតបស្នង ទោះបីថាយើងគោរពគេទៅហើយ តែគេមិនបានគោរពយើងវិញក៏ដោយ ក៏យើងរីករាយនិងទទួលយកនូវសេចក្ដីល្អដែលយើងមាន ហើយយើងនិងរីករាយធ្វើវាបន្តទៅទៀត ធ្វើយ៉ាងណាកុំឲ្យសេចក្ដីល្អរបស់យើងសាបសូន្យព្រោះតែអ្នកដទៃឲ្យសោះ ។
 


#ភាពស្មោះត្រង់លំបាករកបានណាស់ បើអ្នកមានវាហើយសូមរក្សាឲ្យបានល្អផង យើងឃើញថាសេចក្ដីល្អ ទង្វើរល្អ កាយវិកាល្អ ចរិកល្អ បច្ចុប្បន្នសម្បូរណាស់តាមសង្គមហ្វេសបុក តែចង់ឲ្យយើងសួរថា សេចក្ដីល្អទាំងអស់នុះ វាសុទ្ធតែចេញមកពីចិត្តដែរឫទេ. . . . ? ពាក្យពេជ្យទាំងអស់នេះគ្រាន់ជាគតិទេ មិនបានថាចំពោះបុគ្គលណាម្នាក់ទេ តែបើត្រូវចំពោះអ្នកសូមកុំខឹង តែត្រូវកែប្រែទាំងអស់គ្នា. ព្រោះការលើកឡើងមកនេះគឺខ្ញុំធ្លាប់ឮចេញពីមាត់របស់បងប្អូនមួយចំនួនទេ៕@

Comments

Popular posts from this blog

#សួស្តីអ្នកកំពង់ធំ #ប្រាសាទគុកនគរ ...

ប្រវត្តិ​ពាក្យ​ថា "លុយ​"​ របស់​ខ្មែរ មាន​ប្រភព​មកពីណា​?