Posts

Showing posts from January, 2018

ប្រវត្តិអ្នកបង្កើតលុយអាមេរិច តើជីវិតរបស់គាត់យ៉ាងណា?

Image
1816 - គ្រួសារត្រូវគេបណ្តេញចេញពីផ្ទះជួល 1818 - ម្តាយត្រូវទទួលមរណភាព 1831 - ចាប់ផ្តើមរកស៊ី តែឡុងចុងខាតចុងខាតដើម 1832 - ឈរឈ្មោះបោះឆ្នោតជាសមាជិកសភាខេត្ត តែធ្លាក់ 1832 - គ្មានការងារធ្វើ ចង់រៀនច្បាប់តែរៀនមិនបាន 1833 - ខ្ចីលុយគេរកស៊ី តែមិនដល់ចុងឆ្នាំក៍ដួលរលំ ហើយសងបំណុល17ឆ្នាំទើបរួច 1834 - ឈរឈ្មោះជាសមាជិកភាពម្តងទៀតតែឈ្នះ 1835 - ភ្ជាប់ពាក្យនឹងស្រីម្នាក់ តែនាងស្លាប់មុនថ្ងៃ រៀបការ 1836 - ឈឺដេកលើគ្រែជាង 6 ខែ 1838 - ឈរឈ្មោះបោះឆ្នោតដណ្តើមតំណែងប្រធាន សមាជិកសភាខេត្ត តែមិនបានសម្រេច 1840 - ឈរឈ្មោះម្តងទៀត តែត្រូវបរាជ័យទៀត 1843 - ឈរឈ្មោះបោះឆ្នោតជាតំណាងរាស្រ្តតែធ្លាក់ 1846 - ឈរឈ្មោះម្តងទៀត ទើបជាប់ 1848 - ឈរឈ្មោះជាតំណាងរាស្រ្តម្តងទៀតដើម្បីបន្ត តំណែងតែត្រូវបរាជ័យ 1849 - សុំធ្វើប្រធានមន្ទីរដែនដីនិងនគរោបនីកម្មក្នុង រដ្ឋ តែត្រូវគេបដិសេធចោល 1854 - ឈរឈ្មោះជាសមាជិកព្រឹទ្ធសភា តែធ្លាក់ 1856 - ឈរឈ្មោះជាអនុប្រធានាធិបតី តែសំឡេង គាំទ្រមិនដល់100 នាក់ផង 1858 - ឈរឈ្មោះជាសមាជិកព្រឹទ្ធសភាម្តងទៀត តែធ្លាក់ទៀត 1860 - ជាប់ជាប្រធានាធិបតីអាមេរិក   ABRAHAM LINCOLN / អ្នកជោគជ័យសុទ្ធតែមានជីវិតតស៊ូទាំងអស់។ រៀបរៀងឡើងវិញជាលើកទី២...

ប្រវត្តិ​ពាក្យ​ថា "លុយ​"​ របស់​ខ្មែរ មាន​ប្រភព​មកពីណា​?

Image
ប្រវត្តិ​ពាក្យ​ថា "លុយ​"​ របស់​ខ្មែរ មាន​ប្រភព​មកពីណា​? ​ពាក្យ​ថា​ "លុយ"​ បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ​ជួន ណាត ន្យ​ល់​ថា ជា​នាមសព្ទ ដែល​គេ​ហៅ​សំដៅលើ លោហ​:​សណ្ឋាន​មូល​តូច​សំប៉ែត មាន​រូបភាព ឬ​ត្រា និង​អក្សរ​សម្គាល់ សម្រាប់​ប្រើ​ចាយ​ជា​ជំនួស​ប្រាក់ នៅក្នុង​កម្ពុជរដ្ឋ​កាល​ពី​សម័យ​ដើម ដែលមាន​តម្លៃ​២​សេន និង​១​សេន​។ ប៉ុន្តែ នៅ​ទសវត្សរ៍​៥០ ឬ​៦០ មានតែ​តម្លៃ​១​សេន និង​កន្លះ​សេន​ប៉ុណ្ណោះ ហើយ​ពាក្យ​ថា​លុយ​នេះ គឺ​គេ​ហៅ​ក្លាយ​មកពី​ពាក្យ​ថា ល្វី (Louis) ដែលជា​ព្រះនាម នៃ​មហាក្សត្រិយ៍ ប្រទេស​បារាំងសែស ក្នុងសម័យ​ដើម​។   ​លោក​ឌឹ​ក គា​ម អ្នកស្រាវជ្រាវ និង​ជា​អ្នកនិពន្ធ​រឿង ភូមិ​តិ​រិ​ច្ឆា​ន ដ៏​ល្បីល្បាញ បាន​ពណ៌នា​ក្នុង​អត្ថបទ​ស្រាវជ្រាវ​របស់លោក​ស្តីអំពី​លុយ​(​លុយ​នៅ​កម្ពុជា​) ចុះផ្សាយ​នៅ​ទស្សនា​វ​ដ្តី​កម្ពុជ សុរិយា ទសវត្សរ៍​៥០​ថា តាម​ការ​ប៉ាន់​របស់លោក លុយ​នេះ ប្រហែលជា​បុព្វបុរស​ខ្មែរ បាន​បង្កើតឡើង​តាំងពី​ច្រើន​ជំនាន់ ច្រើន​សម័យ​មកហើយ សម្រាប់​ការចាយវាយ​ផ្សេងៗ​។ ប៉ុន្តែ ពុំ មាន​ឯកសារ​ណា​បញ្ជាក់​ច្បាស់លាស់​។ លោក​ក៏បាន​លើកយក​អំណះអំណាង​រប​ស់ លោក​ជីវ តាក្វាន់ មក​បង្ហាញ​ផងដែរ​ថា...

ក្រសួងកសិកម្ម សូមអោយបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះ​សត្វល្អិតចង្រៃ «ខ្មួតកាប្រា» ព្រោះវាអាចបង្កអោយមាន…. By sitha back - January 17, 2018 10 0 FacebookTwitter

Image
ក្រសួងកសិកម្ម សូមអោយបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះ​សត្វល្អិតចង្រៃ «ខ្មួតកាប្រា» ព្រោះវាអាចបង្កអោយមាន…. By sitha back - January 17, 2018 10 0 FacebookTwitter លោក ហ៊ាន វណ្ណហន បានឱ្យសាព័ត៌មានដឹងថា ប្រសិនជាសត្វខ្មូតកាប្រានេះ ចូលមកកម្ពុជាយើងមិនអាចនាំចេញទំនិញបានទេ ។ ប្រទេសកម្ពុជា មិនទាន់មាននោះទេ ប៉ុន្ដែបើសិនជាមាន ប្រទេសកម្ពុជា គឺចប់តែម្ដងនៃការនាំចេញ ទៅណាក៏មិនបាននោះដែរ ។ ប្រភេទសត្វនេះ គឺវារាតត្បាតលើផលិតផលរាប់រយមុខ ដោយវាអាចរស់ដោយ គ្មានចំណីលើសពី ៩ ខែ អាចរស់បានរហូត ៦ ឆ្នាំ និង វាធន់នឹងថ្នាំ មិនងាយនឹងកំចាត់ ។ វាអាចមានរហូតលើសំបកបាវចាស់ សំបកកុងតឺន័រលើរថយន្ដ និង មធ្យោបាយ ដឹកជញ្ជូនគ្រប់ប្រភេទ ។ បច្ចុប្បន្នពាណិជ្ជកម្មអន្ដរជាតិ ការនាំចេញ នាំចូល កំពុងតែកើនឡើងគ្រប់លំដាប់ ហើយការនាំចូលមកប្រទេសកម្ពុជា មិនទាន់មានអ្នកឯកទេស ដែលបានត្រួតពិនិត្យម៉ត់ចត់ នៅឡើយនោះទេ ។ ប្រភេទសត្វនេះ គឺវាមាននៅក្នុងប្រទេសឥណ្ឌា និងនៅក្នុងប្រទេសជាច្រើនទៀត នៅជុំវិញពិភពលោក ។ ដើម្បីទប់ស្កាត់មិនលំបាក់នោះទេ គឺសមត្ថកិច្ច តាមច្រកទ្វាផ្លូវព្រំដែន ត្រូវត្រួតពិនិត្យ មុនអនុញ្ញាតឲ្យចូលមកប្រទេសកម្ពុជា ។ ការទប់ស្កាត់បែបនេះ គឺដើម្បីចូលរួមជួយ ការព...

សូមប្រុងប្រយ័ត្នទាំងអស់គ្នាណា អាណិតណាស់! ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ អាយុទើបតែ ១៤ឆ្នាំ ត្រូវស្លាប់ភ្លាមៗ ដោយសារ….

Image
By admin- January 15, 2018 0 1782 កាលពីកន្លងទៅថ្មីៗនេះ នៅក្នុងភូមិ Dong ឃុំ Son Chau ស្រុក Hong Son ខេត្ត Ha Tinh ក្នុងប្រទេសវៀតណាម មានករណីដ៏រន្ធត់មួយបានកើតឡើងចំពោះក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ អាយុទើបតែ ១៤ឆ្នាំ រៀនបានថ្នាក់ទី៩ ត្រូវស្លាប់ភ្លាមៗ ដោយសារតែឆក់ខ្សែសាកទូរស័ព្ទពេលកំពុងសាកថ្ម ហើយករណីនេះទៀតសោតវាមិនមែនជាលើកទីមួយនោះទេ គឺមានមនុស្សជាច្រើនបានស្លាប់ដោយសារករណីនេះ។ បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះរួចមក ធ្វើឲ្យមិត្តភក្តិរបស់ក្មេងស្រីខាងលើមានអារម្មណ៍ស្លុតចិត្តជាខ្លាំងដែលមិនគួរណានាងស្លាប់លឿនបែបនេះសោះ ព្រោះទើបតែរៀនជាមួយគ្នាសោះ ហើយអ្វីដែលរឹតតែគួរឲ្យអាណិតបំផុតនោះក្មេងស្រីម្នាក់នេះស្លូតបូតគួរឲ្យស្រឡាញ់ថែមទៀតផង។ មុនពេលដែលហេតុការណ៍នេះកើតឡើងបងស្រីរបស់ក្មេងដែលស្លាប់ខាងលើនេះក៏ធ្លាប់បានប្រាប់ជាច្រើនដងដែរថា ខ្សែទូរស័ព្ទនេះវាចាស់ណាស់ទៅហើយ ណាមួយវាមានស្នាមដាច់ថែមទៀត តែក្មេងស្រីខាងលើចេះតែថាស្តាយលុយមិនទាន់ហ៊ានដូរ ដោយគិតថាវានៅអាចប្រើបាន ក៏ចេះតែទ្រាំប្រើសិនចុះ។ ក្នុងនោះផងដែរមានសារក្តុកក្តួលជាច្រើនបានបង្ហោះតាមបណ្តាញហ្វេសប៊ុកពីមិត្តរបស់ក្មេងស្រីខាងលើថា៖ ឯងធ្លាប់សន្យាថានឹងរៀនឲ្យបានចប់ដើម្បីមានការងារល្...

#សួស្តីអ្នកកំពង់ធំ #ប្រាសាទគុកនគរ ...

Image
កំពង់ធំ ៖ ប្រាសាទគុកនគរ មានទីតាំងស្ថិតនៅក្នុងទឹកដីភូមិត្រដក់ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានចម្ងាយផ្លូវ៩៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលប្រាសាទបុរាណដ៏ល្អវិចិត្រមួយនេះ បន្ទាប់ពីធ្វើការអភិរក្សយ៉ាងគត់មត់ ក្រោមការគ្រប់គ្រងអភិរក្សដោយឆ្មាំការពារប្រាសាទ ខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ហើយរយៈកាលកន្លងមកនេះ ឃើញថាកំពុងទទួលបានការចាប់អារម្មណ៍ឡើងវិញពីសំណាក់ក្រុមអ្នកទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាជាហូរហែ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំប្រាប់ឲ្យដឹងទៀតថា ប្រសិនបើភ្ញៀវទេសចរមកពីភ្នំពេញមានបំណងចង់មកទស្សនាប្រាសាទគុកនគរនោះ នៅពេលធ្វើដំណើរតាមផ្លូវជាតិលេខ៦ ហួសព្រំប្រទល់ខេត្តកំពង់ចាម ចូលដល់ទឹកដីខេត្តកំពង់ធំ ដល់ផ្សារតាំងគោក យើងនឹងបានឃើញខ្លោងទ្វារវត្តមួយឈ្មោះថា«វត្តគុកនគរ» នៅខាងឆ្វេងដៃ រួចបន្តដំណើរចូលតាមខ្លោងទ្វារវត្តនោះ ប្រហែលជា២គីឡូម៉ែត្រទៀត លោកអ្នកនឹងបានទៅដល់ប្រាសាទគុកនគរ ដែលស្ថិតនៅក្នុងបរិវេណនៃវត្តគុកនគរតែម្ដង ដោយប្រាសាទនេះមានទ្រង់ទ្រាយប្រហាក់ប្រហែលគ្នានឹងប្រាសាទទន្លេបាទី ដែលកសាងឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ លោក សេង អាន បញ្ជាក់ថា ប្រាសាទគុកនគរ ...

តើការប្រើម្រាមដៃទាំង១០សំពះគេខុសឫ. . . ?

Image
#ម្រាមដៃរបស់យើងមានសារៈសំខាន់ណាស់ អាចប្រើបានច្រើនយ៉ាង៖ @អ្វីដែលសំខាន់ជាងនុះទៅទៀតគឺការលើកដៃសំពះគោរពអ្នកដទៃនិងឯង ។   #មានបុគ្គលមួយចំនួនតូចគេថាយើងជាមនុស្សអន់ថោកទាប ដើរសំពះគេមិនរើសមុខ មិនស្គាល់អ្នកធំអ្នកតូច ។ #ប៉ុន្តែសម្រាប់ខ្ញុំៗគិតថាអ្នកដែលថាឲ្យគេនុះវិញទេជាមនិស្សមិនស្គាល់គុណតម្លៃនៃការសំពះ និងការគោរពនៃជាតិជាមនុស្សដូចគ្នា ។   #ដូចពាក្យគេពោលថា៖ . ថោកអីនិងដៃ. . . ?ថ្លៃអីនិងមាត់. . . ? . ខ្ញុំនិងគោរពអ្នក ប្រសិនបើជាអ្នកគោរពខ្ញុំ . ខ្ញុំនិងផ្ដល់តម្លៃដល់អ្នក ប្រសិនបើជាអ្នកផ្ដល់តម្លៃដល់ខ្ញុំ . ខ្ញុំនិងជូនការស្រឡាញ់ទៅអ្នក បើអ្នកឲ្យក្ដីស្រឡាញ់មកខ្ញុំ . ខ្ញុំនិងស្មោះជាមួយអ្នក បើសិនជាអ្នកស្មោះនិងខ្ញុំ . ខ្ញុំនិងអាណិតអ្នក បើសិនជាអ្នកអាណិតខ្ញុំ ។   #សរុបសេចក្ដីមកវិញយើងឃើញថា ការលើកដៃសំពះគោរពចំពោះអ្នកដទៃគឺវាមានតម្លៃណាស់ ថ្ងៃនេះយើងលើកដៃគោរព ថ្វីត្បិតតែគេមិនបានលើកដៃគោរពយើងវិញក៏ដោយ ក៏គង់មានថ្ងៃណាមួយគេនិងគោរពយើង ។   #អ្វីដែលសំខាន់នុះត្រង់ថាតើការគោរពរបស់យើងនិងស្ថេរភាពដែរឫទេ. . . ? ប្រសិនបើជាការគោរពរបស់អ្នកថ្ងៃនេះគឺដើម្បីតែចង់បានលទ្ធផលនៃការគោរពពីគេមកវិញ នុះមិនឈ្មោះថាការគោរពដោ...

#សុំទោសដែលខ្ញុំមិនដែលប្រាប់អ្នកតាមត្រង់...

Image
សុំទោសដែលខ្ញុំតែងនិយាយថា ខ្ញុំមិនអីទេ អ្វីៗគ្រប់យ៉ាងគឺល្អសម្រាប់ខ្ញុំ។ សុំទោសដែលខ្ញុំមិនដែលប្រាប់ថាខ្ញុំឈឺ។ សុំទោសដែលខ្ញុំមិនដែលប្រាប់ថាខ្ញុំត្រូវការអ្វី។ សុំទោសដែលខ្ញុំមិនដែលប្រាប់ថាខ្ញុំហត់នឿយ។ សុំទោសដែលខ្ញុំមិនដែលប្រាប់ថាខ្ញុំស្មុគស្មាញ។ សុំទោសដែលខ្ញុំមិនដែលប្រាប់ថាខ្ញុំចង់សម្រាក។ សុំទោសដែលខ្ញុំមិនដែលប្រាប់ថា ខ្ញុំអស់សង្ឃឹម។ សុំទោសដែលខ្ញុំតែងញញឹមដើម្បីទប់ទឹកភ្នែកកុំឲ្យស្រក់។ សុំទោសដែលខ្ញុំកុហកព្រោះមិនចង់ឃើញអ្នកត្រូវមកពីបាកជាមួយខ្ញុំដែរ។ សុំទោសដែលខ្ញុំទន់ជ្រាយនៅក្រោយខ្នងអ្នក។ ខ្ញុំដឹងថាអ្នកក៏ហត់នឿយ ខ្ញុំដឹងថាអ្នកក៏មានរឿងដែលត្រូវគិត ដឹងថាអ្នកស្មុគស្មាញ ទើបខ្ញុំគិតថាការមិននិយាយជាជម្រើសល្អបំផុត។ សុំទោសមនុស្សម្នាក់ដែលលែងជាអ្វីនឹងគ្នា។ យើងបែកគ្នាទាំងគ្មានហេតុផល ឬរឿងទាំងអស់នេះមកពីយើងមិនដែលចែករំលែកនឹងគ្នា? ប្រហែលមកពីពួយើងពុនរែករឿងលំបាករៀងខ្លួនច្រើនពេក ទើបយើងឈប់និយាយរកគ្នាទាំងគ្មានជម្លោះ។ សុំទោសដែលគ្រប់យ៉ាងខ្ញុំធ្វើមិនបាន...៕

មិនដែលជួបទេព្រះអើយ! បុរសម្នាក់ឈឺពោះខ្លាំងពេកទ្រាំពុំបាន ក៏ទៅជួបពេទ្យ ស្រាប់តែឃើញកូនកាំបិទ៤០ដើម នៅក្នុងពោះ (មានវីដេអូ) By admin- January 16, 2018 0 86

Image
នៅលើពិភពលោកយើងនេះតែងតែមានអ្វីប្លែកៗកើតឡើង រឿងខ្លះវាធ្វើឲ្យអ្នកនឹកស្មានពុំដល់ ជាក់ស្ដែង បុរសម្នាក់បានធ្វើអោយគ្រូពេទ្យនិងគ្រប់គ្នារន្ធត់យ៉ាងខ្លាំងនៅពេលដែល រូបគាត់បានលេបកាំបិតដែលធ្វើពីលោហៈធាតុ រហូតដល់ទៅដល់រាប់ផ្លូន ចូលទៅក្នុងពោះដោយមិនដឹងមូលហេតុ។ លោក Jarnail Singh អាយុ 42 ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងនាទីក្រុង Gurdaspur ប្រទេសឥណ្ឌានៅពីរបីថ្ងៃបន្ទាប់ពីគាត់បានត្អូញត្អែរថា បានឈឺចុកចាប់ពោះ និងអស់កម្លាំងកាយ។   នៅពេលដែលបុរសម្នាក់នោះទៅដល់មន្ទីរពេទ្យ ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់បានងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលដែលបានរកឃើញកាំបិតនៅក្នុងពោះរបស់អ្នកជម្ងឺ។ អ្វីដែលធ្វើអោយកាន់តែងឿងឆ្ងល់និងស្លុតចិត្តខ្លាំងនោះគឺ កាំបិតទាំងនេះ វាមិនមែនជាត្រឹមតែ មួយ ឬពីរប៉ុននោះទេ តែក្រុមគ្រូពេទ្យទាំងនោះបានរកឃើញរហូតដល់ទៅ 40 កាំបិតឯណោះ ហើយក្រោយមកទើបដឹងថា បុរសខាងលើនេះ បានលេបវាកាលពីពីរបីខែមុនដោយសារតែចង់ភ្លក់រសជាតិ។   លោក Jitinder Malhotra ដែលជាវេជ្ជៈបណ្ឌិតម្នាក់ក្នុងចំណោមក្រុមវះកាត់ទាំងប្រាំនាក់បាននិយាយថា «ការវះកាត់លើកនេះវាពិតជារន្ធត់និងគួរអោយព្រឺសំបុរខ្លាំងណាស់ ដែលរូបលោកពុំធ្លាប់បានជួបទាល់តែសោះអស់រយៈពេលជា...

រឿងពិតដ៏គួរឲ្យរន្ធត់! អ្នករស់នៅខេត្តបន្ទាយមានជ័យភាគច្រើនប្រាកដជាស្គាល់ ផ្ទះគ្រូធ្មប់ចុងស្ទឹងល្បីមានខ្មោចលងសាហាវ ក្រោយគ្រូធ្មប់ស្លាប់…

Image
កាលពីយប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ ដែលបណ្តាលឲ្យបុរសម្នាក់ដែលជាគ្រូបង្រៀននៅវិទ្យាល័យអូរអំបិលរងរបួលធ្ងន់ធ្ងរ ។ តាមប្រភពពីអ្នកមិត្តភក្ភិជិតស្និតបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ លោកគ្រូ អ៊ុយ ចន្ថា (ត្រូវជាគ្រូបង្រៀនភាសារខ្មែរ វិទ្យាល័យអូរអំបិល ដ៏ល្បី​ ក្នុងខេត្តបន្ទាយមានជ័យ )បានជួបគ្រោះថ្នាក់ចរាចរណ៍រងគ្រោះយ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅខេត្តបាត់ដំបង។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chando Tep ដែលត្រូវជាអ្នកស្គាលគ្នាបានឲ្យដឹងថា៖ ឃើញរូបភាពនេះទឹកភ្នែកខ្ញុំក៏ស្រក់ចុះ!នោះគឺទឹកចិត្តភរិយា!កាន់ដៃស្វាមីម្ខាង ម្ខាងទៀតជូតទឹកភ្នែកដែលរមៀលស្រក់ដោយឯងៗ ទោះកាលៈទេសៈណាក៏មិនចោលប្តីដែរ! ប្តីជាគ្រូបង្រៀនមានប្រាក់តិចតួចកូន៤នាក់ឥឡូវជួបគ្រោះថ្នាក់ចរាចណ៍(ផុងលលាដ៍ បាក់ថ្គាម បាក់ភ្លៅ…)មកដល់មានលុយតែ២០មឺុនរៀលប៉ុណ្ណោះក្នុងខ្លួន!តើរំពឹងលើអ្នកណា? ជាបន្ទាន់ស្វាមីត្រូវវះកាត់ឈាមកកក្នុងខួរក្បាលដល់ទៅពីរកន្លែងដើម្បីសង្រ្គោះជីវិតមេគ្រួសារដែលមានកូនតូចៗក្នុងបន្ទុកមួយនេះ! សូមលោកអ្នកសប្បុរសទាំងអស់ជួយសង្រ្គោះគ្នាផង តិចក្តីច្រើនក្តីតាមសទ្ធាលោកអ្នក!សូមទាក់ទងផ្ទាល់នឹងបងស្រី 081535369 នៅមន្ទី...

រឿងពិតដ៏គួរឲ្យរន្ធត់! អ្នករស់នៅខេត្តបន្ទាយមានជ័យភាគច្រើនប្រាកដជាស្គាល់ ផ្ទះគ្រូធ្មប់ចុងស្ទឹងល្បីមានខ្មោចលងសាហាវ ក្រោយគ្រូធ្មប់ស្លាប់…

Image
នៅកណ្ដាលព្រៃស្ងាត់ នៃភូមិ១គឺមានផ្ទះឈើចាស់ទ្រុឌទ្រោម១ខ្នង ដែលគេដឹងលឺថាជាផ្ទះរបស់អតីតគ្រូសីលដ៏ល្បី១រូប។ មនុស្សម្នាក្នុងភូមិមិនហ៊ានដើរកាត់ទេមិនថាយប់ឬថ្ងៃឡើយ សូម្បីតែពេលគ្រូសីលិ៍នោះនៅមានជីវិត ក៏គេញញើតនឹងដើរដែរ ចុះទម្រាំពេលនេះគាត់ស្លាប់ទៀត តើអ្នកណាហ៊ានដើរកាត់នោះ ម្យ៉ាងទៀតកុំថាឡើយមនុស្សសូម្បីសត្វក៏មិនមានដែរនៅម្ដុំនោះនឹង។ ដំបូងឡើយការគ្រូសីលទើបស្លាប់ដំបូងៗក៏មានមនុស្សធ្លាប់ដើរកាត់ដែរ តែពួកគេត្រូវបាក់ស្បាតរត់គ្រប់គ្នា ព្រោះពួកគេតែងលឺសម្លេងឈ្លោះគ្នា ចេញពីផ្ទះ១នេះ មានសម្លេងប្រុស សម្លេងស្រីក៏មាន ពេលខ្លះក៏មានលឺសម្លេងបំពេរកូន ល្វើយៗ ហើយពេលខ្លះក៏លឺសម្លេងឈ្លោះគ្នា អ្នកខ្លះគឺលឺសម្លេងយំទារនំចំណីអាហារផ្សេងៗ ហើយពេលខ្លះក៏លឺសម្លេងស្រែកខ្លាំងៗថាឲ្យស្ងាត់ចេញពីផ្ទះនេះផងដែរ ។ បើអ្នកដែរដើរព្រៃយប់ដើម្បីចាប់សត្វវិញ គេតែងនិយាយថាឃើញភ្លើងហោះជាច្រើនជុំវិញផ្ទះ ក្រឡឹងចុះឡើងរាល់យប់លុះដល់ម៉ោងទៀបភ្លឺទើបភ្លើងទាំងនោះហោះចូលផ្ទះបាត់ ។ ថ្ងៃមួយម៉ោងប្រហែល ៣រសៀល ក្មេងៗមកពីភ្នំពេញដែលវាបានតាមឪពុកម្ដាយវាមកលេងបងប្អូននៅភូមិនេះក៏រត់លេងបិទពួន មានក្មេងម្នាក់រត់ចុះឡើងកាន់តែឆ្ងាយវាក៏រត់មកដល់ផ្ទះនេះ ដោយឃើញផ្ទះនេះស្ងាត់ វាក៏ឡើងទៅពួន ពេលនោះ...