សូមប្រុងប្រយ័ត្នទាំងអស់គ្នាណា អាណិតណាស់! ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ អាយុទើបតែ ១៤ឆ្នាំ ត្រូវស្លាប់ភ្លាមៗ ដោយសារ….
By admin- January 15, 2018 0 1782
កាលពីកន្លងទៅថ្មីៗនេះ នៅក្នុងភូមិ Dong ឃុំ Son Chau ស្រុក Hong Son ខេត្ត Ha Tinh ក្នុងប្រទេសវៀតណាម មានករណីដ៏រន្ធត់មួយបានកើតឡើងចំពោះក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ អាយុទើបតែ ១៤ឆ្នាំ រៀនបានថ្នាក់ទី៩ ត្រូវស្លាប់ភ្លាមៗ ដោយសារតែឆក់ខ្សែសាកទូរស័ព្ទពេលកំពុងសាកថ្ម ហើយករណីនេះទៀតសោតវាមិនមែនជាលើកទីមួយនោះទេ គឺមានមនុស្សជាច្រើនបានស្លាប់ដោយសារករណីនេះ។
បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះរួចមក ធ្វើឲ្យមិត្តភក្តិរបស់ក្មេងស្រីខាងលើមានអារម្មណ៍ស្លុតចិត្តជាខ្លាំងដែលមិនគួរណានាងស្លាប់លឿនបែបនេះសោះ ព្រោះទើបតែរៀនជាមួយគ្នាសោះ ហើយអ្វីដែលរឹតតែគួរឲ្យអាណិតបំផុតនោះក្មេងស្រីម្នាក់នេះស្លូតបូតគួរឲ្យស្រឡាញ់ថែមទៀតផង។
មុនពេលដែលហេតុការណ៍នេះកើតឡើងបងស្រីរបស់ក្មេងដែលស្លាប់ខាងលើនេះក៏ធ្លាប់បានប្រាប់ជាច្រើនដងដែរថា ខ្សែទូរស័ព្ទនេះវាចាស់ណាស់ទៅហើយ ណាមួយវាមានស្នាមដាច់ថែមទៀត តែក្មេងស្រីខាងលើចេះតែថាស្តាយលុយមិនទាន់ហ៊ានដូរ ដោយគិតថាវានៅអាចប្រើបាន ក៏ចេះតែទ្រាំប្រើសិនចុះ។
ក្នុងនោះផងដែរមានសារក្តុកក្តួលជាច្រើនបានបង្ហោះតាមបណ្តាញហ្វេសប៊ុកពីមិត្តរបស់ក្មេងស្រីខាងលើថា៖ ឯងធ្លាប់សន្យាថានឹងរៀនឲ្យបានចប់ដើម្បីមានការងារល្អមួយអាចចិញ្ចឹមឪពុកម្តាយជាការតបស្នងសងគុណគាត់វិញនោះអី តែពេលនេះហេតុអ្វីក៏ឯងទៅចោលពួកគាត់យ៉ាងនេះ? តើឯងដឹងទេថាពួកគាត់ទាំងពីរនាក់នេះមានការសោកសៅយ៉ាងណា? ព្រោះពួកគាត់ហត់ណាស់ទំរាំចិញ្ចឹមឯងឲ្យបានរៀនសូត្រធំប៉ុននេះនោះ? ឯងជាក្មេងល្អ ក្មេងស្លូតម្នាក់ មិត្តភក្តិគ្រប់រូបស្រឡាញ់ឯងខ្លាំងណាស់។ តើឯងដឹងទេថាពួកយើងសោកសៅប៉ុណ្ណាពេលដែលបាត់បង់ឯងទៅនោះ?
p/
Comments
Post a Comment